Hari Raya holiday

ជំរាបសួរ​ទាំងអស់គ្នា!!!

ដូចជាយូរ​បន្តិច​ ដែល​blog ​នេះអត់អាប់ដេត។ ថ្ងៃ​នេះ​ដំរី​យំ​មានរឿង​បន្តិច​បន្តួច​ចង់​ចែក​រំលែក​។
កាលពីសប្តាហ៍​មុន​នេះ ដំរីយំ​បានទៅតំបន់​មួយឈ្មោះ Kuala Krai in Kelantan State ដើម្បីចូលរួម​ ហារីរ៉ាយ៉ា (Hari Raya) ជាមួយ​មិត្ត​រួមថ្នាក់ម្នាក់​។​ ហារីរ៉ាយ៉ា ជាថ្ងៃ​ស្រាយបួសធំជាង​គេ និងក្រោយគេ​ក្នុងខែបួសរ៉ាម៉ាន់ដន​របស់អ៊ីស្លាម គឺធ្វើចំពេល ភ្ជុំបិណ្ឌរបស់ខ្មែរយើង​ដេរ ហើយក៏មានទម្លាប់​ខ្លះស្រដៀង​នឹងខ្មែរ​ផង​ដែរ។

ទៅដល់កឺឡានតាន់​ថ្ងៃ​ទីមួយ អត់បានទៅណាទេ គឺនៅក្នុងផ្ទះ ជួយធ្វើការងារផ្ទះ ដូចជា បោសសំអាត​ និង​ ជំរះស្មៅ។ ថ្ងៃហ្នឹងអត់បានញ៉ាំ​អឺ​ទេ​ព្រោះ គេនៅបួសនៅឡើយ ចឹងទៅក៏អត់មានអីញ៉ាំតាមហ្នឹងដែរ​ទៅ។​ ដល់ពេលល្ងាច ស្រាយបួស ក៏ទៅទិញអីពីផ្សាមកញ៉ាំ អ្នកផ្ទះនោះ គេអត់ចំអិន អាហារទេ ព្រោះគេទៅញ៉ាំនៅផ្ទះ​បង​ប្អូន​។ ដល់​ពេល​យប់ ក៏មិនដឹង​ទៅណា​ទៀត​មាន តែនៅ​ផ្ទះ​ដដែល សំណាង​ល្អ បានដាក់​ទៅជាមួយ​សៀវភៅ មួយក្បាលទុកអាន មុនពេលគេង។ អូ អូ កុំបាច់ឆ្ងល់ រឺយល់ថាដំរីយំចូលចិត្ត​អានសៀវភៅ ការពិត​មិនមែន​ទេ ពូដំរី​ដាក់សៀវភៅ​តាម​ព្រោះសៀវភៅ​ជាថ្នាំងងុយគេងរបស់ពូ ព្រោះដឹងថាកន្លែង​ថ្មី ប្រហែលមិនងងុយគេង។

កង្ហាដែលប្រើ​ក្នុង​បន្ទប់​នោះ

កង្ហាដែលប្រើ ក្នុង បន្ទប់ នោះ

ថ្ងៃ​បន្ទាប់​គឺហារីរ៉ាយ៉ា មូស្ល៊ីម​លែងបួស ទៀត​ហើយ​។​ ព្រឹកឡើង​ញ៉ាំអាហារ​ពេល​ព្រឹកជាធម្មតា ដំរីយំញ៉ាំតែក្តៅមួយពែង​ ជាការស្រច។ ជាទម្លាប់ នៅថ្ងៃរ៉ាយ៉ា គេ​ទៅសួរសុខទុក្ខ មិត្ត និង បងប្អូនតាមផ្ទះ គ្រួសាររបស់មិត្តពូដំរី ក៏ដូចគ្នា ពួកគេ​ទៅលេង ពូមីងគេ នៅទីនោះ គេទទួល យើងយ៉ាងរាក់ទាក់ មាន អាហារ កាហេ្វ តែ និងនំជាច្រើន យើងគួរតែ​ញ៉ាំ ជាការគួរសម ដូចដឹងស្រាប់​ហើយ​ អាហារពិសេស​របស់​គេ គឺការី ពេលនោះ​មាន​ការីពីរប្រភេទ គេ​ញ៉ាំជាមួយ បាយដំណើប ។​ អ្វីដែលធ្វើ អោយពូដំរី​នឹក​ដល់ខ្មែរ គឺក្រឡាន គេចេះដុត ក្រឡាន ប៉ុន្តែគេមិនញ៉ាំដូចខ្មែរយើង​ទេ ខុសគ្នា​បន្តិច ក្រឡាន គ្មានជាតិ​ផ្អែមទេ គេមិនដាក់អីទាំង​អស់ក្រៅពី​អង្ករដំណើប ហើយ​គេ​ញ៉ាំជាមួយខសាច់គោ ដែលគេយ៉ាងស្ងួតល្អ។

ការី

ការី

ជាធម្មតា ក្មេងៗ តែងនិយាយថា សឺឡាម៉ាត់ ហារីរ៉ាយ៉ា (Selamat Hari Raya)ទៅកាន់​ចាស់ ព្រោះ​គេដឹងថា ចាស់ៗ​នឹងអោយអាងប៉ាវ ទៅពួកគេ។ គេក៏អោយអាងប៉ាវទៅចាស់វិញដែរ ដូចជា ពុក ម៉ែ និង លោកតា លោកយាយ។

បន្ទាប់ពីគ្រួសារនេះទៅ យើងបន្តទៅគ្រួសារមួយទៀត ដែលគួរអោយ​ចាប់​អារម្មណ៍​សំរាប់ពូដំរី គឺគ្រួសារខ្មែរអីស្លាម។ ទៅដល់ គេក៏រាក់ទាក់ ល្អណាស់​ដែរ សំនួរដំបូង​ដែលគេសួរ តើយើង​ជាមូស្ល៊ីមរឺមិនមែន? មិនដឹងថាមក​ពីអី​ដែរ តែ​ថ្ងៃនោះពូដំរីស្លៀកពាក់ ជារបៀប​ម៉ាឡេ ប្រហែល​ជាដូចមូស្ល៊ីមក៏មិនដឹង។ ពួកគាត់​និយាយ​ខ្មែរ​មិនសូវច្បាស់ទេ ព្រោះគាត់ទៅរស់នៅទីនោះយូរគួរសម គឺទាំង​ពីសម័យលន់នុល​​ម្ល៉េះ។ ពួកគាត់​និយាយ​បានតិច​ៗ ហើយដល់ពេលបាន​និយាយជាមួយពូដំរី មិនអួតទេ ពូដំរីនិយាយ​ខ្មែរ​បាន​ល្អណាស់ ហាហា។ គាត់និយាយ​ថា ពូដំរីនិយាយ​ខ្មែរ​ពិរោះ ហាហា ប្រហែល​គាត់​ចង់​និយាយ​ថា ពូដំរី​និយាយ​ខ្មែរ​ច្បាស់​ល្អ គាត់រក​ពាក្យច្បាស់មិនទាន់​ក៏ថា និយាយពិរោះ។ អ្វីដែលគួរចាប់​អារម្មណ៍​ពី​គ្រួសារគាត់ គឺគាត់ធ្វើ​នំអន្សម។ បន្ទាប់ពី​គ្រួសារនេះ ទៅមួយទៀត​ធ្វើរបៀប​នេះរហូតដល់ល្ងាច។

រូប​នេះ​ថតជាមួយប្អូនរបស់រ៉ាម៉ាន់

រូប នេះ ថតជាមួយប្អូនរបស់រ៉ាម៉ាន់

នៅថ្ងៃ​បន្ទាប់​បាន​ដើរមើលតំបន់មួយចំនួន​ហើយក៏បានថតរូបមកខ្លះ

ធនាគារដំបូងគេនៅកឺឡាន់តាន់

ធនាគារដំបូងគេនៅកឺឡាន់តាន់

សសរកូអាននៅ​មុខវាំងសុលតង់

សសរកូអាននៅ មុខវាំងសុលតង់

ដំណាក់មួយ​ក្បែរវាំង

ដំណាក់មួយ ក្បែរវាំង

ឆ្នេរ

ឆ្នេរ មើលទៅមិនគួរអោយចង់ លេងសោះ ទឹកក៏មិនសូវស្អាតដែរ

ផ្សារមួយនៅកូតាបារូ កឺឡាន់តាន់

ផ្សារមួយនៅកូតាបារូ កឺឡាន់តាន់

ដូចអស់​ហើយ​​មិនបានថតច្រើន​ប៉ុន្មាន​ទេ។

ស្អែកឡើង លាអ្នករាល់​គ្នា​ នៅកឺឡាន់តាន់ បន្ត​ដំណើរទៅ កូឡាឡាំពួ ម៉ាងៃហ្នឹងគ្មាន​បាន​ធ្វើ​អីទេ គ្រាន់តាធ្វើដំណើរ ទៅដល់​កូឡាឡាំពួ​ យប់​ល្មម។ គេងនៅទីនោះមួយយប់ ហើយក៏បន្តទៅមុខទៀត ទៅ ចូហូ​បារ៉ូ ព្រោះគិត​ថា​ទៅ​មើល សិង្ហបូរី​ម៉ាភ្លែត

Johor Baru

Johor Baru

ទៅដល់ ចូហូ និង សិង្ហបូរី គ្មានស្គាល់អីម៉ាម៉ាត់ ដើរចុះ ដើរឡើង ឃើញ ក្រុមហ៊ុន​ទេសចរណ៍មួយ ក៏ចូលទៅ​សុំ​ផែនទី​ គេមួយ។​ ដល់បាន​ផែនទីមក ដូចគ្រាន់​បើបន្តិច ទៅរកស្ថានីយ៍រថភ្លើង​ និង​ទៅកន្លែងមួយចំនួន។

ល្ងាចឡើង​ត្រលប់​មក ចូហូវិញ គេងមួយយប់ទៀតនៅចូហូ ព្រឹកឡើងធ្វើដំណើរមកសាលាវិញ។
DSC05304

Merlion

Merlion

No comment

No comment

ពេល​មក​ដល់​សាលា​សិស្ស​ប្អូន​មក​ដល់​សាលា​ដែរ នាំគ្នានំាក្មេងៗ អោយ​ស្គាល់​សាលា​ទាំងយប់

ផ្លូវ​ទៅបណ្ណាល័យ

ផ្លូវ ទៅបណ្ណាល័យ

7 Responses to “Hari Raya holiday”

  1. រមាស Says:

    Wow It is such a long trip… It should be so much fun there…that sure surprises me that you have been to Singapore and Johor Baru…No wonder one one can contact you…

  2. រមាស Says:

    heh one more thing, your picture in Malay dress is so… don’t have how to describe but you look like Cham…hahaha

  3. My Rommate’s Harry Raya « កូនរមាសតូច Says:

    [...] http://domrey.wordpress.com [...]

  4. Sopha Says:

    Yeah it does surprise me that you went to JB and singapore… i hope to go there too but dunno when, and later plz bring someone who knows the way coz then it’d be a waste…

  5. chlang Says:

    It’s good sometimes to explore some where by our own… I feel really good when I can find some interesting place like Merlion by myself using just a map… Really impress u know? you should try this kind of advanture

  6. sretra14 Says:

    wow!maybe next time i can join you to travel to other country..hahaha..
    by the way, maybe you can translate this post into English so that i can understand your first experience celebrating Hari Raya in malaysia

  7. chlang Says:

    You can view this post because you don have Font Khmer or because you can not read khmer. ???

    By the way, how did you understand that this post talking about Raya in Malaysia?

Leave a Reply