ជំរាបសួរទាំងអស់គ្នា!!!
ដូចជាយូរបន្តិច ដែលblog នេះអត់អាប់ដេត។ ថ្ងៃនេះដំរីយំមានរឿងបន្តិចបន្តួចចង់ចែករំលែក។
កាលពីសប្តាហ៍មុននេះ ដំរីយំបានទៅតំបន់មួយឈ្មោះ Kuala Krai in Kelantan State ដើម្បីចូលរួម ហារីរ៉ាយ៉ា (Hari Raya) ជាមួយមិត្តរួមថ្នាក់ម្នាក់។ ហារីរ៉ាយ៉ា ជាថ្ងៃស្រាយបួសធំជាងគេ និងក្រោយគេក្នុងខែបួសរ៉ាម៉ាន់ដនរបស់អ៊ីស្លាម គឺធ្វើចំពេល ភ្ជុំបិណ្ឌរបស់ខ្មែរយើងដេរ ហើយក៏មានទម្លាប់ខ្លះស្រដៀងនឹងខ្មែរផងដែរ។
ទៅដល់កឺឡានតាន់ថ្ងៃទីមួយ អត់បានទៅណាទេ គឺនៅក្នុងផ្ទះ ជួយធ្វើការងារផ្ទះ ដូចជា បោសសំអាត និង ជំរះស្មៅ។ ថ្ងៃហ្នឹងអត់បានញ៉ាំអឺទេព្រោះ គេនៅបួសនៅឡើយ ចឹងទៅក៏អត់មានអីញ៉ាំតាមហ្នឹងដែរទៅ។ ដល់ពេលល្ងាច ស្រាយបួស ក៏ទៅទិញអីពីផ្សាមកញ៉ាំ អ្នកផ្ទះនោះ គេអត់ចំអិន អាហារទេ ព្រោះគេទៅញ៉ាំនៅផ្ទះបងប្អូន។ ដល់ពេលយប់ ក៏មិនដឹងទៅណាទៀតមាន តែនៅផ្ទះដដែល សំណាងល្អ បានដាក់ទៅជាមួយសៀវភៅ មួយក្បាលទុកអាន មុនពេលគេង។ អូ អូ កុំបាច់ឆ្ងល់ រឺយល់ថាដំរីយំចូលចិត្តអានសៀវភៅ ការពិតមិនមែនទេ ពូដំរីដាក់សៀវភៅតាមព្រោះសៀវភៅជាថ្នាំងងុយគេងរបស់ពូ ព្រោះដឹងថាកន្លែងថ្មី ប្រហែលមិនងងុយគេង។
កង្ហាដែលប្រើ ក្នុង បន្ទប់ នោះ
ថ្ងៃបន្ទាប់គឺហារីរ៉ាយ៉ា មូស្ល៊ីមលែងបួស ទៀតហើយ។ ព្រឹកឡើងញ៉ាំអាហារពេលព្រឹកជាធម្មតា ដំរីយំញ៉ាំតែក្តៅមួយពែង ជាការស្រច។ ជាទម្លាប់ នៅថ្ងៃរ៉ាយ៉ា គេទៅសួរសុខទុក្ខ មិត្ត និង បងប្អូនតាមផ្ទះ គ្រួសាររបស់មិត្តពូដំរី ក៏ដូចគ្នា ពួកគេទៅលេង ពូមីងគេ នៅទីនោះ គេទទួល យើងយ៉ាងរាក់ទាក់ មាន អាហារ កាហេ្វ តែ និងនំជាច្រើន យើងគួរតែញ៉ាំ ជាការគួរសម ដូចដឹងស្រាប់ហើយ អាហារពិសេសរបស់គេ គឺការី ពេលនោះមានការីពីរប្រភេទ គេញ៉ាំជាមួយ បាយដំណើប ។ អ្វីដែលធ្វើ អោយពូដំរីនឹកដល់ខ្មែរ គឺក្រឡាន គេចេះដុត ក្រឡាន ប៉ុន្តែគេមិនញ៉ាំដូចខ្មែរយើងទេ ខុសគ្នាបន្តិច ក្រឡាន គ្មានជាតិផ្អែមទេ គេមិនដាក់អីទាំងអស់ក្រៅពីអង្ករដំណើប ហើយគេញ៉ាំជាមួយខសាច់គោ ដែលគេយ៉ាងស្ងួតល្អ។

ការី
ជាធម្មតា ក្មេងៗ តែងនិយាយថា សឺឡាម៉ាត់ ហារីរ៉ាយ៉ា (Selamat Hari Raya)ទៅកាន់ចាស់ ព្រោះគេដឹងថា ចាស់ៗនឹងអោយអាងប៉ាវ ទៅពួកគេ។ គេក៏អោយអាងប៉ាវទៅចាស់វិញដែរ ដូចជា ពុក ម៉ែ និង លោកតា លោកយាយ។
បន្ទាប់ពីគ្រួសារនេះទៅ យើងបន្តទៅគ្រួសារមួយទៀត ដែលគួរអោយចាប់អារម្មណ៍សំរាប់ពូដំរី គឺគ្រួសារខ្មែរអីស្លាម។ ទៅដល់ គេក៏រាក់ទាក់ ល្អណាស់ដែរ សំនួរដំបូងដែលគេសួរ តើយើងជាមូស្ល៊ីមរឺមិនមែន? មិនដឹងថាមកពីអីដែរ តែថ្ងៃនោះពូដំរីស្លៀកពាក់ ជារបៀបម៉ាឡេ ប្រហែលជាដូចមូស្ល៊ីមក៏មិនដឹង។ ពួកគាត់និយាយខ្មែរមិនសូវច្បាស់ទេ ព្រោះគាត់ទៅរស់នៅទីនោះយូរគួរសម គឺទាំងពីសម័យលន់នុលម្ល៉េះ។ ពួកគាត់និយាយបានតិចៗ ហើយដល់ពេលបាននិយាយជាមួយពូដំរី មិនអួតទេ ពូដំរីនិយាយខ្មែរបានល្អណាស់ ហាហា។ គាត់និយាយថា ពូដំរីនិយាយខ្មែរពិរោះ ហាហា ប្រហែលគាត់ចង់និយាយថា ពូដំរីនិយាយខ្មែរច្បាស់ល្អ គាត់រកពាក្យច្បាស់មិនទាន់ក៏ថា និយាយពិរោះ។ អ្វីដែលគួរចាប់អារម្មណ៍ពីគ្រួសារគាត់ គឺគាត់ធ្វើនំអន្សម។ បន្ទាប់ពីគ្រួសារនេះ ទៅមួយទៀតធ្វើរបៀបនេះរហូតដល់ល្ងាច។
រូប នេះ ថតជាមួយប្អូនរបស់រ៉ាម៉ាន់
នៅថ្ងៃបន្ទាប់បានដើរមើលតំបន់មួយចំនួនហើយក៏បានថតរូបមកខ្លះ
ធនាគារដំបូងគេនៅកឺឡាន់តាន់
សសរកូអាននៅ មុខវាំងសុលតង់
ដំណាក់មួយ ក្បែរវាំង
ឆ្នេរ មើលទៅមិនគួរអោយចង់ លេងសោះ ទឹកក៏មិនសូវស្អាតដែរ
ផ្សារមួយនៅកូតាបារូ កឺឡាន់តាន់
ដូចអស់ហើយមិនបានថតច្រើនប៉ុន្មានទេ។
ស្អែកឡើង លាអ្នករាល់គ្នា នៅកឺឡាន់តាន់ បន្តដំណើរទៅ កូឡាឡាំពួ ម៉ាងៃហ្នឹងគ្មានបានធ្វើអីទេ គ្រាន់តាធ្វើដំណើរ ទៅដល់កូឡាឡាំពួ យប់ល្មម។ គេងនៅទីនោះមួយយប់ ហើយក៏បន្តទៅមុខទៀត ទៅ ចូហូបារ៉ូ ព្រោះគិតថាទៅមើល សិង្ហបូរីម៉ាភ្លែត

Johor Baru
ទៅដល់ ចូហូ និង សិង្ហបូរី គ្មានស្គាល់អីម៉ាម៉ាត់ ដើរចុះ ដើរឡើង ឃើញ ក្រុមហ៊ុនទេសចរណ៍មួយ ក៏ចូលទៅសុំផែនទី គេមួយ។ ដល់បានផែនទីមក ដូចគ្រាន់បើបន្តិច ទៅរកស្ថានីយ៍រថភ្លើង និងទៅកន្លែងមួយចំនួន។
ល្ងាចឡើងត្រលប់មក ចូហូវិញ គេងមួយយប់ទៀតនៅចូហូ ព្រឹកឡើងធ្វើដំណើរមកសាលាវិញ។


Merlion

No comment
ពេលមកដល់សាលាសិស្សប្អូនមកដល់សាលាដែរ នាំគ្នានំាក្មេងៗ អោយស្គាល់សាលាទាំងយប់

ផ្លូវ ទៅបណ្ណាល័យ
Posted by chlang

Posted by chlang
Posted by chlang 













